យោងតាមកាសែត The Sun បានឱ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងប្រដេញជើងគ្នាជាមួយ Manchester United ដើម្បីចុះហត្ថលេខាលើកីខ្សែប្រយុទ្ធរ Robert Lewandowski ។

photo of Robert Lewandowski
Robert Lewandowski​ of Bayern Munich

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski របស់ក្រុម Bayern Munich កំពុងពិចារណាផ្លាស់ប្តូរមកលេងនៅក្របខណ្ឌអង់គ្លេសវិញដោយថ្មីៗនេះ Lewandowski បានផ្លាស់ប្តូរភ្នាក់ងារ របស់ខ្លួនដោយចុះហត្ថលេខាជាមួយលោក Pini Zahavi ។

ក្រៅពីក្រុមនៅអង់គ្លេស ក្លឹប Real Madrid ក៏បានបញ្ហាញនូវការចាប់អារម្មណ៍ទម្រង់លេងដ៏ល្អរបស់ Lewandowski ដែរដោយ Real Madrid ចង់យកខ្សែប្រយុទ្ធរូបនេះ មកជំនួស Benzema ដែលមានតែ 2ទៅ3 គ្រាប់ប៉ុណ្នោះនៅរដូវកាលនេះ ក្នុងក្របខណ្ឌ La Liga ៕

ប្រភពពី៖ goal