ក្លឹបយក្សអង់គ្លេស Chelsea និងនឹងក្លឹបកយ្សអុីតាលី AC Milan សុទ្ធតែមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Hirving Lozano ដែរកមពុងលេងនៅក្លឹប​ PSV Eindhoven របស់ហូឡង់។

Hirving Lozano
Hirving Lozano

កីឡាកររូបនេះបានស៊ុតគ្រាប់បាល់ទល់នឹងក្រុម Inter នៅការប្រកួត Champions League វគ្គចែកពូលចុងក្រោយ កាលពីដើមខែនេះ ហើយគេក៏ជាកីឡាករដែលជាគោលដីក្នុងរយៈពេលវែងរបស់ក្រុម AC Milan ផងដែរ។ ប៉ុន្តែក្រុមនេះ ត្រូវតែលក់ចេញកីឡាកររបស់ខ្លួនបច្ចុប្បន្នមួយចំនួន ដើម្បីអាចមានធនធានទិញយកកីឡាករឆ្នើមរូបនេះ ដែលកុងត្រារបស់គេក៏នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ2023 ខាងមុខផងដែរ។

Chelsea ក៏កំពុងតាមដានកីឡាករនេះហើយពួកគេត្រូវតែប្រកួតប្រជែងជាមួយ AC Milan នៅខែមករាខាងមុខ។ ខណៈ AC Milan បានចុះហត្ថលេខារួចហើយជាមួយកីឡាករ Lucas Paqueta ហើយពួកគេត្រូវតែលក់កីឡាកររបស់ពួគគេដើម្បីកុំឱ្យមានបញ្ហារឿងចាយលុយលើសចំំណូល បើចង់ទិញខ្សែប្រយុទ្ធសញ្ចាតិម៉ិកស៊ិករូបនេះ៕

ប្រភព៖ Calciomercato