ការសែត Sport Bild អះអាងថាខ្សែបម្រើ Kingsley Coman របស់ Bayern Munich អាចនឹងចាកចេញពីក្លឹប។

Kingsley Coman
Kingsley Coman

អ្នកតំណាងរបស់ភាគីអាល្លឺម៉ង់ Bayern Munich មិនអាចបន្តកិច្ចសន្យាបានទេ ខណៈដែលកុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិបារាំងរូបនេះនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ខាងមុខនេះ។

ចំណុចជាប់គាំងត្រូវបានគេនិយាយថាជាប្រាក់ខែរបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះចង់រកបាន ២០ លានអឺរ៉ូក្នុងមួយឆ្នាំ ខណៈដែលក្លឹបផ្តល់ជូនត្រឹម ១៣ លានអឺរ៉ូ។

យោងតាមប្រភព ភ្នាក់ងាររបស់ Coman ចាត់ទុកការចាកចេញពី Bayern ជាការផ្ទេឥតគិតថ្លៃ ខណៈដែល Barcelona និង Chelsea យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពនេះ។

Kingsley Coman រកបាន 2 គ្រាប់ក្នុង 5 ប្រកួតឲ្យក្លឹបក្នុងក្របខ័ណ្ធ Bundesliga នៅរដូវកាលនេះ៕