photo of Thibaut Courtois
Thibaut Courtois of Chelsea

ក្លឹប Chelsea នឹងអនុញ្ញាតឱ្យអ្នកចាំទី Thibaut Courtois ចាកចេញដោយឥតគិតថ្លៃ ។ អ្នកចាំទី សញ្ចាតិ បែលហ្សិករូបនេះ កំពុងស្ថិតក្នុងភាពទាល់ច្រកចំពោះ ការបន្តកិច្ចសន្យារបស់គាត់នៅចុងរដូវកាលក្រោយ គាត់អាចចាកចេញដោយគ្មានការផ្ទេរ ។

ហើយម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Premier League មានបំណងអនុញ្ញាតិឱ្យគាត់ចុះកិច្ចសន្យារបស់គាត់ជាមួយក្លឹប ជាជាងលក់គាត់ទៅឱ្យ Real Madrid នៅដើម 2019 ។ ក្លឹប Real Madrid ចាប់អារម្មណ៍នឹងកីឡាករវ័យ 25 ឆ្នាំរូបនេះ ក្នុងនាមជាអ្នកស្នងតំណែងរយៈពេលយូររបស់កីឡាករ  Keylor Navas នៅពហុកីឡាដ្ឋាន Bernabeu របស់ Real Madrid ។

ការពិភាក្សារបស់ Courtois ជាមួយ Chelsea លើកិច្ចព្រមព្រៀងថ្មីមួយត្រូវបានបញ្ឈប់ ហើយ Courtois មិនរំពឹងថាពួកគេនឹងបន្តរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះទេ មុនពេលដែលគាត់ចាកចេញពីក្លឹបនេះ ។

ប្រពពី៖ thesun