Chelsea នឹង Arsenal ឡើងទៅវគ្គ 32ក្រុមចុងក្រោយពាន Europa League
ក្រុមតោខៀវ Chelsea បានឡើងទៅកាន់វគ្គ 32ក្រុមចុងក្រោយហើយ បន្ទាប់ពីយកឈ្នះទៅលើក្រុម Bate 1-0 ដែលរកបានដោយខ្សែប្រយុទ្ធ Giroud តែតបញ្ចូលទីនៅនាទី52 ក្នុងពានរង្វាន់ UEFA Europa League។

ជ័យជម្នះរបស់ Chelsea ទៅលើក្រុមខាងលើនេះបានធ្វើឱ្យពួកគេបានឡើងទៅកាន់វគ្គបន្តទាំងសល់ពីរប្រកួតក្នុងដៃ។
ចំណែកបានត្រឹមស្មើ Sporting CP 0 ទល់នឹង0 ប៉ុន្តែពួកគេបានឡើងទៅវគ្គ 32ក្រុមចុងក្រោយដែរ។ ខណៈពួកគេបាន បានបាត់បង់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេមួយគឺ Danny Welbeck បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានសែងចេញពីទីលានកាលពីយប់មិញ។ គិតត្រឹម 4ប្រកួតនេះមានក្រុមឡើងទៅវគ្គ 32ក្រុមចុងក្រោយដូចជា Bayer Leverkusen, Salzburg, Zürich , Dinamo Zagreb, Arsenal, Frsnkfurt និង Chelsea៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភព៖ BBC