ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀង ក្នុងការចុះហត្ថលេខាជាមួយខ្សែការពារ Ronald Araujo របស់ក្លិបអ្នកមានបុណ្យ Barcelona ហើយ។

Ronald Araujo
Ronald Araujo

យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា Chelsea បានបង្ហាញពីចេតនារបស់ពួកគេ ក្នុងការចុះហត្ថលេខាលើ Araujo ដើម្បីត្រៀមជំនួសខ្សែការពារ Antoni Rudiger។ របាយការណ៍អះអាងថា ម្ចាស់ក្លិបតោខៀវលោក ​Roman Abramovic បានពិភាក្សាជាមួយខ្សែការពារកណ្ដាលរូបនេះ ហើយឈានដល់កិច្ចព្រមព្រៀង លើលក្ខខណ្ឌហិរញ្ញវត្ថុហើយ។

គួរឲ្យដឹងថា ខ្សែការពារវ័យ២២ឆ្នាំរូបនេះ តែងតែងបាបង្ហាញខ្លួនឲ្យក្រុម​Barca ក្នុងរដូវកាលនេះ ដោយបានជាប់ជម្រើសដំបូង ១០ប្រកួត និងជាកីឡករប្ដូរចូល ៦ប្រកួត។ រីឯកិច្ចសន្យានៅឯទឹកដី​ ​Camp ​Nou នៅសល់រយៈពេល១៩ខែទៀតប៉ុណ្ណោះ៕