photo of Emerson Palmieri
Emerson Palmieri of Chelsea

ម្ចាស់ជើងឯក Premier League តោខៀវ Chelsea បានប្រកាសជាផ្លូវការ នូវការចុះហត្ថលេខាថ្មីលើខ្សែការពារឆ្វេងវ័យ 23 ឆ្នាំកីឡាករ Emerson Palmieri ពីក្លឹប Roma ក្នុងក្របខ័ណ្ឌ Serie A ដែលបានបញ្ជាក់ពីកិច្ចព្រមព្រៀងនៅលើវេបសាយផ្លូវការរបស់ពួកគេកាលពីល្ងាចថ្ងៃអង្គារ។

Emerson បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល 4 ឆ្នាំកន្លះ ជាមួយនឹងក្លឹបនៅទីក្រុងឡុង តម្លៃផ្ទេរប្រហែល 20 លានផោន។ Emerson មានភាពរំភើយ៉ាងខ្លាំងក្នុងការទទួលបានជីវិតថ្មីជាមួយ Chelsea គាត់និយាយថា គាត់បានមើលការប្រកួត Premier League ចាប់តាំងពីគាត់មានវ័យជំទង់មកម្លេះ ។

“ខ្ញុំមកទីនេះព្រោះវាជាក្រុមដ៏អស្ចារ្យ ជាមួយនឹងប្រវត្តិសាស្រ្តដ៏អស្ចារ្យជាច្រើន ។ ថ្ងៃនេះខ្ញុំបានសម្រេចក្ដសុបិនរបស់ខ្ញុំ ក្នុងការកាន់អាវរបស់ក្លឹបដ៏អស្ចារ្យមួយនេះ ។ បាល់ទាត់អង់គ្លេស ខ្ញុំបានមើលចាប់តាំងពីខ្ញុំមានអាយុ 15 ឆ្នាំមកម្លេះ ។ នៅទីនេះវាមានការប្រកួត​ប្រជែងខ្លាំងណាស់ ខ្ញុំចូលជិតនៅទីនេះ” ។

ប្រភពពី៖ soccerladuma