photo of Ross Barkley
Ross Barkley of Chelsea

ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League តោខៀវ Chelsea បានប្រកាសសមាជិកថ្មីរបស់ពួកគេកីឡាករ Ross Barkley របស់ Everton ក្នុងតម្លៃ 18 លានផោន ហើយពួកគេបានរាយការណ៍ថាកីឡាករវ័យ 24 ឆ្នាំរូបនេះបានចុះកិច្ចសន្យា 5 ឆ្នាំកន្លះនិងពាក់អាវលេខ 8 ជាមួយក្លឹប ។

នៅពេលគាត់បានចុះហត្ថលេខាជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League លោក Barkley បាននិយាយថា “ខ្ញុំពិតជារំភើបណាស់ ខ្ញុំទន្ទឹងរង់ចាំពេលវេលានេះជាយូមកហើយ ហើយខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមជាមួយក្លឹបនេះ ។  វាពិតជាមិនគួរឱ្យជឿទេ សម្រាប់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើឱ្យប្រសើរឡើង និងបន្ថែមគ្រាប់បាល់ជាច្រើនទៀតនៅក្នុងការប្រកួតរបស់ខ្ញុំ” ។