គ្រូបង្វឹកលោក Maurizio Sarri បាននិយាយថា Chelsea បានផ្តល់កិច្ចសន្យាថ្មីដល់ខ្សែប្រយុទ្ធ Eden Hazard ដែលមានតម្លៃ 30មឺុនផោនក្នុងមួយសប្តាហ៍ដល់រូបគាត់។

Chelsea ផ្តល់ប្រាក់ឈ្នួល30មឺុនផោនក្នុងមួយសប្តាហ៍ដល់ Hazard
Chelsea ផ្តល់ប្រាក់ឈ្នួល30មឺុនផោនក្នុងមួយសប្តាហ៍ដល់ Hazard

Hazard កំពុងពិចារណាលើជម្រើសរបស់គាត់ដោយចំណាយពេលតិចជាង 2 ឆ្នាំទៅលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់។ ខណៈដែលខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះមានគោលបំណង់ចង់ទៅលេងឱ្យជាខ្លាំង Real Madrid តាំងពីរពួកគេលក់ Ronaldo ចេញបាត់។

បើយ៉ោងតាមសម្ដីរបស់គ្រូបង្វឹកក្លឹប Chelsea លោក Maurizio Sarri បាននិយាយថា៖ «Hazard បានចរចាជាមួយក្រុមតោខៀវ Chelsea លើកិច្ចព្រមព្រៀងថ្មីជាច្រើនខែ ក្លឹបនេះកំពុងបញ្ចុះបញូលគាត់ ខណៈ Hazard ចង់ពិចារណាអនាគតន៏របស់គាត់សារជាថ្មី។ ក្លឹបអាចចុះហត្ថលេខាលើកិច្ចសន្យាថ្មីបានភ្លាមៗជាមួយគាត់ ប៉ុន្តែវាអាស្រ័យលើគាត់ប្រសិនបើគាត់ចង់បន្តគាត់នឹងចុះភ្លាម់ៗដែរ»៕

ប្រភព៖ Metro