photo of Chelsea
Chelsea មិនអាចរក្សាកំណត់ត្រាឈ្នះ១០០% នៅ Premier League ក្រោយប្រកួតស្មើ West Ham

សម្រាប់កាប្រកួតបាល់ទាត់ Premier League នាយប់មិញនេះ ក្រុមជើងខ្លាំងតោខៀវ Chelsea ដែ​លឈ្នះ៥ប្រកួតជាប់គ្នានារដូវកាលថ្មីនេះ មិនអាចធ្វើអ្វីក្រុមក្បែរបាតតារាង West Ham បានទេ ដោយល​ទ្ធ​ផលបានត្រឹម០ស្មើប៉ុណ្ណោះ។

photo of Premier League
Premier League : Chelsea 0-0 West Ham
photo of Premier League
Premier League : Chelsea 0-0 West Ham

ការស្មើរបស់តោខៀវ Chelsea នេះ បានធ្វើឲ្យបាត់បង់តំណែងកំពូលតារាង ដោយបានធ្លាក់ទៅលើដៃ ហង្សក្រមហមLiverpool ដែលបន្តកំណត់ត្រាឈ្នះ៦ប្រកួតជាប់គ្នា ក្រោយពីបំបាក់ Southampton ដោយលទ្ធផល៣ទល់នឹង០។ ដូច្នេះChelsea បានធ្លាក់ទៅលេខ៣ ខណៈលេខ២បានទៅលើ Manchester City ដែលមានពិន្ទុ១៦ស្មើគ្នា តែមានគ្រាប់សំណល់លើសរហូត៦គ្រាប់៕