ក្លឹប​ Chelsea បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​យក​បាន​ ខ្សែ​បម្រើ​ Carney Chukwuemeka ពី​ក្លឹប​ Aston Villa នៅ​ក្នុង​ថ្ងៃ​នេះ​។

Carney Chukwuemeka
Carney Chukwuemeka

ខ្សែ​បម្រើ​វ័យ​១៨ឆ្នាំ​រូប​នេះ​ បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​ Chelsea រយៈពេល​៦ឆ្នាំ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​ រហូត​ដល់​ ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៨។

Chelsea បាន​ចំណាយ​សរុប​ជាង​ ២៥លាន​ដុល្លារ​ ដើម្បី​ទិញ​ Chukwuemeka ពី​ Aston Villa ។

នេះ​ជា​កីឡាករ​ទី​៦ហើយ​ដែល​ Chelsea នាំ​ចូល​សម្រាប់​រដូវកាល​ក្ដៅ​នេះ​ ដោយ​កីឡាករ​៥នាក់​កន្លង​ទៅ​នេះ​មាន​ដូច​ជា​ Raheem Sterling, Kalidou Koulibaly, Omari Hutchinson, Eddie Beach និង​ Gabriel Slonina៕