photo of Eden Hazard
Chelsea រក​ឃើញ​អ្នក​ជំនួស​តំណែង​អាវ​លេខ ១០ របស់ Eden Hazard ហើយ

ក្លឹប​តោ​ខៀវ Chelsea ទើប​តែ​ប្រកាស​បញ្ជី​កីឡាករ​និង​លេខ​របស់​ពួក​គេ​ទាំង​អស់​មុន​ត្រៀម​បើក​រដូវ​កាល ២០១៩/២០ ដោយ​ក្នុង​នោះ​អាវ​ចាស់​លេខ ១០ របស់ Eden Hazard បាន​រក​ឃើញ​អ្នក​ស្នង​ជំនួស​ហើយ។

Eden Hazard & Willian
Eden Hazard នឹង Willian

នោះ​គឺ Willian ដែល​ពាក់​អាវ​លេខ ១០ ​ហើយ​លេខ ២២ គឺ​ជំនួស​ដោយ Christian Pulisic ដែល​ជា​ចំណូល​ថ្មី​ទើប​យក​បាន​ពី​ក្លឹប Borussia Dortmund វិញ។ ខណៈ Mateo Kovacic ក៏​បន្ត​ប្រើប្រាស់​អាវ​លេខ ១៧ ដូច​រដូវ​កាល​ចាស់​ដដែល។

photo of Willian
Willian

បញ្ជាក់​ថា Chelsea មាន​កាតព្វកិច្ច​សំខាន់​មួយ​ត្រូវ​តតាំង​ក្លឹប​យក្ស Liverpool នៅ​ពាក់​កណ្តាល​ខែ​សីហា​នេះ ក្នុង​ពាន​រង្វាន់ UEFA Super Cup។