ការប្រកួតប្រជែងស្វែងរកពិន្ទុក្នុងសប្តាហ៍ទី២៤ នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League 2019-2020 ក្នុងនោះការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមតោខៀវ Chelsea បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុជាមួយក្រុមកាំភ្លើងធំ Arsenal ដែលនៅសល់សមាជិកតែ ១០នាក់ ក្នុងលទ្ធផល ២-២ នៅកីឡដ្ឋាន Stamford Bridge នារាត្រីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

Chelsea Vs Arsenal
Chelsea Vs Arsenal

ស្ថិតក្នុងការប្រកួតក្រុមតោខៀវ Chelsea ស្ថិតក្រោមការដឹកនាំដោយលោក Frank Lampard បានបើកការនាំមុននៅនាទី២៨ ដោយខ្សែបម្រើ Jorginho ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្រោយពេលខ្សែការពារ David Luiz បង្កកំហុសនិងត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមនៅនាទី២៦ ហើយក្រុមដែលនៅសល់គ្នាតែ ១០នាក់ Arsenal បានតាមស្មើវិញដោយ Gabriel Martinelli នៅនាទី៦៣ ខណៈកីឡាករខ្សែការពារ Cesar Azpillicueta រកបានគ្រាប់នាំមុខសាជាថ្មីនៅនាទី៨៤ និងគ្រាប់ស្មើគ្នា ២-២ កើតឡើងដោយខ្សែការពារ Hector Bellerin នៅនាទី៨៧៕

Chelsea Vs Arsenal
Chelsea Vs Arsenal

តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុមរបស់លោក Frank Lampard រកបានតែ ៤០ពិន្ទុបន្តឈរលេខរៀងទី៤ ក្នុងតារាងពិន្ទុ ដោយនៅសប្តាហ៍ទី២៥ ក្រុមនេះត្រូវជួបក្រុម Leicester City គ្រាដែលក្រុមលោក Mikel Arteta រកបាន ៣០ពិន្ទុ ឈរនៅលេខរៀងទី១០ និងបន្តជួបក្រុម Burnley ចុងសប្តាហ៍នេះទៀត៕

Chelsea Vs Arsenal
Chelsea Vs Arsenal