ក្លឹបយក្សអង់គ្លេសតោខៀវ Chelsea បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្វឹកលោក Antonio Conte ដោយបង់លុយផ្តាច់កុងត្រាប្រហែល 9លានផោន កាលពីម្សិលមិញ និងគ្រោងតែងតាំងលោក Maurizio Sarri ជាអ្នកចាត់ការថ្មី ជំនួសវិញ។

លោក Antonio Conte  ជាមួយម្ចាស់ក្លឹប Chelsea
លោក Antonio Conte ជាមួយម្ចាស់ក្លឹប Chelsea

អតីតគ្រូបង្វឹករបស់ក្រុម Juventus រូបនេះ បានជួយឱ្យ Chelsea ឈ្នះពាន Premier League នៅរដូវកាលដំបូងរបស់គាត់ និងពាន FA Cup ប៉ុន្តែទំនាក់ទំនងរបស់លោក ជាមួយប្រធានក្លឹបកំពុងមានភាពស្រពេចស្រពិល កាលពីរដូវកាលមុន។

គួរតែដឹងហើយថាគ្រូបង្វឹកសញ្ចាតិអុតាលីរូបនេះ មានបញ្ហាជាមួយខ្សែប្រយុទ្ធ Diego Costa ដោយធ្វើអោយរូបគេចាក់ចេញពីក្លឹប នឹងមានបញ្ហាជាមួយម្ចាស់ក្លឹបរឿងទិញដូរកីឡាករថ្មី រដូវកាលនេះ Chelsea បានធ្លាក់ទម្រង់លេងជាខ្លាំងនៅក្របខ័ណ្ឌ Premier League  ក្រោយពីពួកគេទើបតែក្លាយជាជើងឯកក្របខ័ណ្ឌមួយនេះនៅឆ្នាំមុនក៏ដោយ។ រឿងទាំងនេះហើយទើបធ្វើអោយម្ចាស់ក្លឹបមួយនេះបញ្ចប់កុងត្រារបស់លោកកាលពីម្សិលមិញ ដោយបង់ប្រាក់ប្ដាច់កុងត្រា 9លានផោន ៕

Antonio Conte  ជាមួយអ្នកជំនួសគាត់
Antonio Conte ជាមួយអ្នកជំនួសគាត់

ប្រភពពី៖ Daily Mail