ក្លិប Chelsea បានសំរេចការទិញកីឡាករចូលដំបូងបំផុត នៅក្រោមការដឹកនាំរបស់លោក Frank Lampard បន្ទាប់ពីព្រមព្រៀងជាមួយ Ajax ទៅលើខ្សែបម្រើ Hakim Ziyech។

Frank Lampard and Hakim Ziyech
លោក Frank Lampard ​និង​​​​​​ ខ្សែបម្រើ Hakim Ziyech

កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្លឹបជាច្រើននៅក្នុងរដូវក្ដៅកន្លងទៅ ប៉ុន្ដែទឹកដី Stamford Bridge ជាទ្រនំថ្មីរបស់គេសំរាប់រដូវកាលក្រោយ។

photo of Hakim Ziyech
ខ្សែបម្រើ Hakim Ziyech

បើតាមកាសែតហូឡង់ De Telegraaf បានរាយការណ៍ថា Ajax នឹងទទួលបាន ៤៥លានអឺរ៉ូពី Ziyech។

photo of Hakim Ziyech
Hakim Ziyech

ក្លឹបយក្សហូឡង់បាននាំយកកីឡាករវ័យ២៦ឆ្នាំរូបនេះ មកចូលរួមកាលពីឆ្នាំ ២០១៦ ពីក្លឹប FC Twente ក្នុងតម្លៃ ១១លានអឺរ៉ូ ហើយចាប់ពីពេលនោះមក រូបគេបានបង្ហាញខ្លួនលើទីលាន ១៥៩ប្រកួត រកគ្រាប់បាល់បាន ៤៨គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុត ៨២លើក៕