ក្លឹប Chelsea មាន​បំណង​ចង់​នាំ​យក​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន Romelu Lukaku មក​អង់គ្លេស​វិញ ពី​ក្លឹប Inter Milan។

Romelu Lukaku
Romelu Lukaku

ម្ចាស់​ជើង​ឯក Champions League បាន​ស្នើ​ទឹក​ប្រាក់​៨៨​លាន​ផោន រួម​ទាំង​បន្ថែម Marcos Alonso ទៀត។ តែ​​សំណើរ​នេះ​ត្រូវ​​បាន​បដិសេធ​ ដោយ Inter និយាយ​ថា Lukaku ចង់​នៅ​អ៊ីតាលី​បន្ត​ទៀត។

ក្រុម​តោខៀវ​បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​បែលហ្សុិក បន្ទាប់​ពី Borussia Dortmund បដិសេធ​លក់​តារា​ជើង​ស៊ុត​ Erling Haaland។ Lukaku រក​បាន​២៤​គ្រាប់​កាល​ពី​រដូវ​កាល​មុន ជួយ​ Inter ឈ្នះ​ពាន Serie A។

គេ​ត្រូវ​បាន​លក់​ដោយ Chelsea ទៅ​កាន់ Everton កាល​ពី​ឆ្នាំ​២០១៤។ ៣​ឆ្នាំ​បន្ទាប់​​កីឡា​វ័យ​២៨​ឆ្នាំ​ក៏​ផ្លាស់​ទៅ​លេង​នៅ Manchester United មុន​ពេល​ចូលរួម​ជាមួយ Inter នៅ​ឆ្នាំ​២០១៩។ ចាប់​តាំង​ពី​មក​កាន់​កីឡដ្ឋាន San Siro ក្នុង​តម្លៃ​ខ្លួន​៧៣​លាន​ផោន Lukaku រក​​បាន​៦៥​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​៩៥​ប្រកួត​គិត​គ្រប់​កម្មវិធី៕