ក្រុមតោខៀវ Chelsea នឹងឡើងទៅប៉ះក្រុមបិសាចក្រហម Manchester United ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup ក្រោយឈ្នះ Southampton ក្នុងលទ្ធផល 2-0 កាលពីយប់មិញនេះ។

photo of Chelsea
Olivier Giroud កីឡាកររបស់ Chelsea

បាល់​ទី​មួយ​របស់​ក្រុម​ជើង​ឯក​ FA Cup 7​សម័យ​កាល​ស៊ុត​បញ្ចូល​ទី​​យ៉ាង​ល្អ​ដោយ​ខ្សែ​ប្រយុទ្ធ​ Giroud ដែល​ទទួល​បាល់ពី Eden Hazard និង ញាក់ដាច់ចង្កេះខ្សែការពារ ព្រមទាំងអ្នកចាំទី Southampton ស៊ុត​បញ្ចូលទីឲ្យ​តោខៀវនាំមុខ 1ទល់នឹង0 នៅនាទី46 ។ លុះ​នាទី80​ Giroud បាន​ប្ដូរ​ចេញ​ជំនួស​ដោយ​ Alvaro Morata ហើយ​ Morata នេះ​ឯង​រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ​ Chelsea នៅ​នាទី82 ។

ដូច្នេះ Chelsea របស់​លោក Antonio Conte នឹងធ្វើដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី19 ឧសភា នាកីឡដ្ឋាន Wembley ប៉ះ Manchester United របស់លោក Jose Mourinho ដែលអ្នកចាត់ការទាំងពីរមើលមុខគ្នាមិនចំឡើយ ក្រោយមានការឌឺដងដាក់គ្នានាពេលកន្លងមករឿងពាក្យសំដី ៕

photo of Chelsea
Alvaro Morata កីឡាកររបស់ Chelsea

ប្រភពពី៖ telegraph