Antonio Rudiger  plays as a defender for Chelsea

តោខៀវ Chelsea បានកក់កន្លែងសម្រាប់ក្រុមដើម្បីឈានដល់វគ្គ 8 ក្រុមចុងក្រោយក្នុងការប្រកួត Carabao Cup បន្ទាប់ពីយកឈ្នះយ៉ាងពិបាកលើក្រុម Everton ក្នុងលទ្ធផល២-១។

កីឡា Antonio Rudiger ខ្សែការពាររបស់ Chelsea ​បានរកគ្រាប់បាល់ទី១បាននៅនាទីទី ២៦ ដោយការទាត់បញ្ជូនបាល់ជ្រុងពីកីឡាករ  Charly Musonda។

សម្រាប់ក្រុម Everton ដែលមាន David Unsworth ជាគ្រូបង្វឹកក៏មានឱកាសស៊ុតបាល់បញ្ចូលទីបាន១គ្រាប់នៅក្នុងតង់ទី 2 ដោយខ្សែប្រយុទ្ធកីឡាករ Ademola Lookman មុនពេលដែលកីឡាករ  Willian របស់ Chelsea បានរកគ្រាប់បាល់ទី 2 យ៉ាងល្អនៅក្នុងនាទីបន្ថែម (90 +2) ។

Antonio Conte

លោក Antonio Conte ដែលជាគ្រូបង្វឹករបស់ក្លឹប Chelsea ​បាននិយាយថា ” គាត់ពិតជាសប្យាយរីករាយណាស់នៅយប់នេះ ខ្ញុំបានឃើញនូវភាពវិជ្ជមានជាច្រើនរបស់កីឡាករក្មេងៗដូចជា Musonda, Kennedy និង Ampadu ។​ ដែលកីឡាករ Ampadu គឺមានអាយុត្រឹមតែ 17 ឆ្នាំប៉ុណ្នោះ ប៉ុន្តែពួកគេពិតជាធ្វើបានល្អណាស់ក្នុងយប់នេះ” ។

ប្រភពព័ត៍មានពី skysports.com