Chiangrai United
Chiangrai United

កាលពីថ្ងែអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ក្រុមបាល់ទាត់ Chiang Rai United បានឈ្នះពានរង្វាន់លីគកំពូលថៃ ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រក្លិបរបស់ខ្លួន ក្នុងការប្រកួតកាត់សេចក្តី សប្តាហ៍ចុងក្រោយនៃលីគកំពូលថៃ ក្រោយយកឈ្នះក្រុម Suphanburi ក្នុងលទ្ធផល ២ ទល់នឹង ៥។

ចំណែកឯ ក្រុមត្រៀមការពារតំណែងជើងឯកលីគកំពូលថៃ ដល់ទៅ២រដូវកាល Burriram United វិញ បែរជាភ្លាត់បានត្រឹមស្មើក្រុមបាតតារាង Chiangmai FC ក្នុងលទ្ធផល ១ ទល់នឹង ១ ទៅវិញ ដែលធ្វើឱ្យក្រុមខ្លាំងមួយនេះបាត់បង់តំណែងម្ចាស់ជើងឯកក្រោយរក្សាពាននេះបានចំនួន២ឆ្នាំជាប់ៗគ្នា។

លទ្ធផលទាំងនេះបានធ្វើឱ្យក្រុមទាំង២មានពិន្ទុស្មើគ្នាក្នុងតារាងលីគកំពូលថៃ ក៏ប៉ុន្តែការគិតពិន្ទុ Head-TO-Head បានធ្វើឱ្យក្រុម Chiangrai United ទទួលបានពានរង្វាន់នេះវិញទាំងប្រផិតប្រផើយ ហើយទទួលបានកៅអីវគ្គចាប់ពួល AFC Champions League ចំណែកឯក្រុម Burriram United បានត្រឹមកៅអីវគ្គជម្រុះតែប៉ុណ្ណោះ៕