ខ្សែ​ការពារ​ Giorgio Chiellini បាន​ធ្វើ​ការ​សម្ភាសន៍​ជា​នឹង​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ និយាយ​ពី​ទំនាក់ទំនង​គេ​រវាង​ ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic កន្លង​មក​រហូត​មក​ទល់នឹង​ពេល​នេះ​។

Giorgio Chiellini នឹង Zlatan Ibrahimovic
Giorgio Chiellini នឹង Zlatan Ibrahimovic

Chiellini បាន​និយាយ​ថា​៖” កាល​ពី​អតីត​កាល​សត្រូវ​ដ៏​ខ្លាំង​បំផុត​សម្រាប់​ខ្ញុំ​គឺ​ Ibrahimovic នេះ​ហើយ​។ គិត​ទៅ​ គេ​អត់​សំណាង​ដែល​លេង​ក្នុង​ពេល​ Cristiano Ronaldo និង​ Lionel Messi កំពុង​ឡើង​ជើង​ខ្លាំង​រហូត​មក​ អញ្ចឹង​ហើយបើ​អត់​​មាន​ពួក​គេ​ Ibra ច្បាស់ណាស់​​ឈ្នះ​ពាន​ Ballon d’Or មួយ​ចំនួន​មិន​ស្ទើរ​ទេ​ “។

ក្នុង​ការ​សម្ភាសន៍​ជា​មួយ​អ្នកកាសែត​នេះ​ Ciellini ក៏​បាន​និយាយ​បែប​លេង​សើច​ពី​អនាគត​នៃ​ការ​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​របស់​គេ​ ដោយ​នឹង​ធ្វើ​ការ​សម្រេច​ជា​មួយ​ Zlatan ហើយ​នឹងមក​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​​តែ​ម្ដង​៕