ខ្សែ​ការពារ​ Giorgio Chiellini បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Los Angeles នៅ​ MSL នេះ​បើ​យោង​តាម​ការ​ចុះ​បង្ហោះ​ផ្ទាល់​របស់​កីឡាករ​នេះ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Giorgio Chiellini
Giorgio Chiellini

កីឡាករ​នេះ​បាន​បង្ហោះ​វីដេអូ​នៅ​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​ដោយ​ពាក់​អាវ​ដែល​មាន​ Logo ក្លឹប​ Los Angeles នេះ​ដោយ​សរសេរ​ថា​គោលដៅ​បន្ទាប់​។

បើ​តាម​ Goal បាន​ឲ្យ​ដឹង​ថា​ Ciellini បាន​ចុះ​កុងត្រា​រយៈពេល​ ១៨ខែ​ជា​មួយ​នឹង​ក្លឹប​ខាង​លើ​។

Chiellini មាន​វ័យ​៣៧ឆ្នាំ​ហើយ​ ដោយ​បាន​​ចែក​ផ្លូវ​ជា​មួយ​ Juventus ក្រោយ​រួម​រស់​ជា​មួយ​ក្លឹប​នេះ​រយៈពេល​ ១៧ឆ្នាំ​ ដោយ​ចូល​រួម​លេង​បាន​ ៥៦០​ប្រកួត​ និង​ស៊ុត​ចូល​ ៣៦គ្រាប់​៕