​ខ្សែ​ការពារ Giorgio Chiellini ​​របស់​ជម្រើស​ជាតិ​អ៊ីតាលី ​បាន​​បង្ហាញ​ក្ដី​សង្ឃឹម​​យ៉ាង​ខ្លាំង​ថា​ពាន Ballon d’Or ​ឆ្នាំ​នេះ​នឹង​បាន​ទៅ​មិត្ត​រួម​ជាតិ​ Jorginho ក្រោយ​ពេល​កីឡាករ​ Chelsea ​ទទួល​បាន​ជោគជ័យ​ទាំង​នៅ​ក្លឹប និង​នៅ​​ជម្រើស​ជាតិ​កាល​ពី​រដូវ​ក្ដៅ​​កន្លង​ទៅ​។

Jorginho
Jorginho

Chiellini ​នឹង​ត្រូវ​ប្រឈម​មុខ​ទល់​មិត្ត​រួម​ជាតិ Jorginho ​នៅ​យប់​នេះ​ក្នុង​ការ​ប្រកួត UEFA Champions League ​​វគ្គ​សន្សំ​ពិន្ទុ​​តាម​ពូល H ខណៈ​ដែល​ប្រកួត​បើក​ឆាក​របស់​ក្រុម​ទាំង​ពីរ​ឈ្នះ​ដូច​គ្នា​។

មុន​ពេល​ប៉ះ​គ្នា​យប់​នេះ​ខ្សែ​ការពារ​របស់ Juventus ​ខាង​លើ​បាន​​បង្ហាញ​អារម្មណ៍​រីករាយ ​និង​​ក្ដី​សង្ឃឹម​យ៉ាង​​ខ្លាំង​ថា Jorginho នឹង​ឈ្នះ​ពាន Ballon d’Or ព្រោះ​គេ​​ជា​បុគ្គល​ដែល​សក្តិសម​បំផុត​​ក្រោយ​ពេល​ជួយ Chelsea ឲ្យ​​ឈ្នះ Champions League​​ និង​ Euro 2020 ​នៅ​ឆ្នាំ​នេះ​។

​ក្រៅ​ពី​ប្រឈម​មុខ​​ជា​មួយ Jorginho ខ្សែ​ការពារ​ខាង​លើ​នឹង​ត្រូវ​តាមបិទ Romelu Lukaku ដែ​ល​ជា​កីឡាករ​រក​បាន​​៣០​គ្រាប់ឲ្យ​​ក្រុម Inter Milan ​កាល​ពី​រដូវ​កាលមុន​​ក្នុង​ការ​ប្រកួត​សរុប​៤៤​ប្រកួត​ ដើម្បី​ជួយ Inter ឈ្នះ​ Serie A ដែល​បច្ចុប្បន្ន​​កំពុង​លេង​ Chelsea ដូច​គ្នា​ ៕