ខ្សែបម្រើ​ Christian Eriksen បាន​ត្រលប់​មក​វិស័យបាល់ទាត់​វិញ​ហើយ​ ដោយ​មក​​​លេង​ឲ្យ​ ក្លឹប​ Brentford។

Christian Eriksen
Christian Eriksen

កីឡាករ​រូប​នេះ​បាន​ចុះ​កុងត្រា​លេង​ឲ្យ​​ក្លឹប​ Premier League រហូត​ដល់​ចប់​រដូវកាល​ឆ្នាំ​២០២១/២២នេះ​ និង​មាន​លក្ខខ័ណ្ឌ​បន្ត​ ១ឆ្នាំ​ទៀត​ផង​ដែរ​។

Eriksen បាន​បាត់​មុខ​ពី​វិស័យ​បាល់ទាត់​មួយ​រយៈ​ធំ​ហើយ​ ដោយ​សារ​រក​មាន​បញ្ហា​គាំង​បេះដូង​ ចាប់​ពី​តាំង​ពី​កំឡុង​ពេល​ ប្រកួត​ Euro 2020 ឆ្នាំ​មុន​កន្លង​មក​ ដោយ​សារ​តែ​បញ្ហា​ជំងឺ​នេះ​ហើយ​​ ខ្សែ​បម្រើនេះ ត្រូវ​បាន​ Inter Milan បញ្ចប់​កុងត្រា​ជា​មួយ​ផង​ដែរ​ ព្រោះ​តែ​នៅ​លីគ​កំពូល​អ៊ីតាលី​ មិន​ឲ្យ​កីឡាករ​ដែល​រក​ឃើញ​មាន​បញ្ហា​គាំង​បេះ​ដូង​ បន្តលេង​ទេ​ឡើយ។​

នៅ​ក្នុង​អាជីពបាល់ទាត់​ Eriksen ធ្លាប់​ចូល​លេង​ឲ្យ​ក្លឹប​ដូច​ Ajax, Spurs និង​ Inter Milan ដោយ​ចូល​ប្រកួត​សរុប​ ៥២៧ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១០៩គ្រាប់​៕