Christian Eriksen អាចនឹងចាកចេញពីក្លឹប Tottenham ប្រសិនបើមានក្លឹបយក្សអឺរ៉ុបណាមួយហ៊ានដាក់សំណើ ៥០លានផោន
អ្នកចាត់ការក្លឹប Tottenham លោក Mauricio Pochettino និងនាយកក្លឹបលោក Daniel Levy បានព្រមព្រៀងថា នឹងមានការសម្របសម្រួលមួយ ប្រសិនបើមានសំណើសុំផ្ទេរកីឡាករ Christian Eriksenពីក្លឹបអឺរ៉ុបផ្សេងទៀត។

លោក Pochettino និងលោក Levy បានពិភាក្សាពីជំហររបស់ខ្លួនជុំវិញអនាគតរបស់Eriksen ក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ ស្របពេលរដូវកាលទិញដូរនៅអេស្ប៉ាញ អ៊ីតាលី និងបារាំង គ្រោងនឹងសប្តាហ៍ចុងក្រោយ។
គ្រូបង្វឹកក្លឹប Spurs រូបនេះសារភាពថា ក្លឹបនេះជួបស្ថានភាពលំបាកជាមួយនឹងកីឡាករវ័យ២៧ឆ្នាំរូបនេះ។ ប្រសិនបើមានសំណើ៥០លានផោនមកដល់ ក្លឹប Spurs នឹងពិចារណា ដោយសារតែពួកគេប្រឈមនឹងការបាត់បង់Eriksen ដោយឥតតម្លៃខ្លួននៅរដូវក្តៅឆ្នាំក្រោយ។

លោក Levy ចង់បានប្រាក់ខ្លះពីលទ្ធភាពផ្ទេរកីឡាកររូបនេះ ដែលនឹងចប់កិច្ចសន្យានៅដំណាច់រដូវកាលនេះ ស្របពេលលោក Pochettino ជឿថា ក្រុមរបស់លោកនឹងរឹតតែល្អ ប្រសិនបើមាន Eriksen។
ស្របពេលក្លឹប Real Madrid Atletico Madrid និង Juventus ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ចង់បាន Eriksenលោក Pochettino បាននិយាយថា “វាមិនមែនជាទីតាំងដ៏ល្អនោះទេ។ វាមិនមែនជាស្ថានភាពល្អសម្រាប់គាត់និងសម្រាប់គ្រប់គ្នា”។
លោកបន្តថា “វាមិនមែនជាអ្វីដែលខ្ញុំគិតថា ក្លឹបនិងកីឡាកររំពឹងទុកនោះទេ។ វាគឺជាស្ថានភាពលំបាកសម្រាប់ភាគីទាំងពីរ”៕