photo of Jose Mourinho
ខ្សែបម្រើជនជាតិអាមេរិកាំង Christian Pulisic

លោក Robin Walker អ្នកចាត់ការផ្ទាល់​របស់​ Christian Pulisic បង្ហើបថា ខ្សែបម្រើជនជាតិអាមេរិកាំងរូបនេះសម្រេចចិត្តមិនទៅចូលរួមជាមួយ Manchester United ដោយសារ Jose Mourinho។

Jose Mourinho
អ្នកចាត់ការ Manchester United លោក Jose Mourinho

Man UTD ធ្លាប់ទាក់ទងអតីតសមាជិក Borussia Dortmund ខាងលើអំឡុង Mourinho ដឹកនាំនៅ Old Trafford ប៉ុន្តែលោក Walker មិនបានលើកទឹកចិត្តរូបគេទៅបិសាចក្រហមឡើយ។ ហេតុផល គឺ ឪពុករបស់ Pulisic មើលឃើញថា Jose Mourinho មិនសូវប្រើប្រាស់កីឡាករវ័យក្មេងទេ។

Pulisic បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ​៦០លានផោន ដែលជាកំណត់ត្រាសម្រាប់កីឡាករជនជាតិអាមេរិកាំង៕