Ciro Immobile៖ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប Lazio
ក្លឹប Lazio នឹង Marseille បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពានរង្វាន់ UEFA Europa League ជុំទី៤ ដោយបញ្ចប់ក្នុងលទ្ធផលស្មើ ២ ទល់នឹង ២។

ខ្សែប្រយុទ្ធ Ciro Immobile គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី ២ ឲ្យក្លឹប Lazio ដើម្បីជួយឲ្យក្រុមនាំមុខក្រុមម្ចាស់ផ្ទះ ប៉ុន្តែនូវតែមិនអាចទទួលបានជ័យជំនះឡើយដោយក្រុម Marseille តាមស្មើវិញនៅនាទីទី ៨២ ធ្វើឲ្យក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ។
ការសែត Optapaolo រាយការណ៍ថាជាមួយនឹងគ្រាប់បាល់សរុបចំនួន ១៦០ គ្រាប់ក្នុង ២២៣ ប្រកួតរបស់ ខ្សែប្រយុទ្ធអ៊ីតាលីរូបនេះបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ Lazio លើសកំណត់ត្រារបស់ Silvio Piola ដែលស៊ុតបាន ១៥៩ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤៣ ។
រដូវកាលនេះ Immobile បានស៊ុតបញ្ជូលទី ១០ គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមចំនួន ២ដង បន្ថែមទៀតក្នុងការបង្ហាញខ្លួន ១៤ លើកសម្រាប់ក្លឹបនៅក្នុងការប្រកួតទាំងអស់៕