photo of Claudio Ranieri
លោក Claudio Ranieri

អតីតអ្នកចាត់ការ Leicester លោក Claudio Ranieri ដែលបានដឹកនាំ Leicester ឈ្នះជើងឯក Premier League រដូវកាល២០១៥-១៦ ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លិបអ៊ីតាលី Sampdoria។

photo of Claudio Ranieri

លោក Ranieri បានចូលជំនួសតំណែងលោក Eusebio di Francesco ដែលត្រូវបានបណ្ដេញចេញកាលពីថ្ងៃចន្ទទី៧ខែតុលាឆ្នាំ២០១៩ ខណៈ Sampdoria កំពុងនៅបាតតារាង ដោយចាញ់៦ដងក្នុង៧ប្រកួតដំបូង។

លោក Ranieri ក៏ធ្លាប់បានជំនួសតំណែងលោក Di Francesco ម្ដងដែរកាលនៅ Roma ក្នុងខែមីនារហូតដល់ចប់រដូវកាល២០១៨-១៩។

photo of Claudio Ranieri

នេះជាការចូលកាន់តំណែងលើកទី២០ក្នុងអាជីពរបស់បុរសជនជាតិអ៊ីតាលីវ័យ៦៧ឆ្នាំរូបនេះ។ តែបើគិតពីចំនួនក្លិបសរុប នេះជាក្លិបទី១៧របស់លោក បន្ទាប់ពីក្លិប Vigor Lamezia, Puteolana, Cagliari, Napoli, Fiorentina, Valencia (ដឹកនាំ២ដង), Atletico Madrid, Chelsea, Parma, Juventus, Roma (ដឹកនាំ២ដង), Inter Milan, Monaco, Leicester, Nantes, Fulham។ លោកក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិក្រិករយៈពេលខ្លីក្នុងឆ្នាំ២០១៤ផងដែរ៕