យ៉ោងតាមរបាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា លោក Antonio Conte កំពុងចាប់អារម្មណ៍ជំនួស លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅនៃក្រុម Manchester United។

Conte ចង់ជំនួសលោក Mourinho ជាងគឺលោកមិនចង់ទៅ Real ទេ
Conte ចង់ជំនួសលោក Mourinho ជាងគឺលោកមិនចង់ទៅ Real ទេ

ពិតណាស់ អតីតគ្រូបង្វឹករបស់ជម្រើសជាតិអ៊ីតាលីរូបនេះត្រូវបានក្លឹបតោខៀវ Chelsea បណ្តេញចេញពីក្លឹបជាងមួយខែមុនក្រោយពីដឹកនាំក្លឹបមិនបានផលល្អនឹងមានរឿងរ៉ាយជាច្រើនជាមួយកីឡាករ។ ខណៈពេលនេះកំពុងស្ថិតក្នុងភាពស្រពិចស្រពិលក្នុងការដឹកនាំក្រុម Real Madrid ក្រោយពីគ្រូបង្វឹករបស់ពួកគេត្រូវគេបណ្តេញចេញពី2 3 ថ្ងៃមុន។

ប៉ុន្តែ Real Madrid បានយកលោក Santiago Solari មកបង្វឹកពួកគេបណ្តោះអាសន្ន ព្រោះថាពួកគេកំពុងសម្លឹងរកគ្រូបង្វឹកដែរសាកសមជាមួយពួកគេនឹង ជាពិសេសកមពុងតែរៀបគំរង់ចរចាជាមួយលោក Conte នេះឯង។ ប៉ុន្តែប្រធានក្រុមលោក Sergio Ramos បានព្រមានដល់លោក Conte ថាកីឡាករក្រុម Real Madrid ទាំងអស់មិនយកកប្បួនលោក Conte មកដឹកនាំលើពួកគេទេ៕

ប្រភព៖ Metro