អតីតគ្រូបង្វឹករបស់ក្លឹប Chelsea លោក Antonio Conte បាននិយាយទៅ Sergio Ramos ក្រោយពីខ្សែការពាររូបនេះបានព្រមានលោក ក្រោយពី Real Madrid ចង់បានលោកមកដឹកនាំពួកគេ។

Conte ឆ្លើយតប់ Ramos ជុំវិញរឿងព្រមានលោកដឹកនាំក្រុម Real Madrid
Conte ឆ្លើយតប់ Ramos ជុំវិញរឿងព្រមានលោកដឹកនាំក្រុម Real Madrid

ក្រោយពី Real Madrid បានបណ្ដេញលោក Julen Lopetegui ចេញពីក្លឹបកាលពីពីរសប្តាហ៍មុន។ បុរស់វ័យ 49ឆ្នាំរូបនេះគឺមានភាពលិចធ្លោរជាងគេក្នុងការដឹកនាំក្លឹបនេះ។

ក្រោយពីឮដូចច្នេះខ្សែការពារសញ្ចាតិអេស្ប៉ាញរូបនេះបាន និយាយថា ពួកគេមិនចង់លោក Conte មកដឹកនាំទេព្រោះវិន័យរបស់គាត់ជាមួយក្រុមគឺតឹងរឹងពេក ពួកយើងមិនអាចធ្ចើតាមគាត់ទេ។

ខណៈពេលនេះលោក Antonio Conte ក៏បានឆ្លើបតប់ទៅ Sergio Ramos វិញថា៖ «នៅពេលគ្រូបង្វឹកមកដល់ក្រុមណាមួយហើយកីឡាករត្រូវតែគោរព គោះមិនចូលចិត្តក៏ដោយ។ យើងគ្រូបង្វឹកអ៊ីតាលីមានវប្បធម៌ការងារដ៏អស្ចារ្យហើយនៅពេលដែលអ្នកចូលរួមក្លឹបថ្មីអ្នកមិនអាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាងអ្នកត្រូវតែព្យាយាមនិងធ្វើវាបន្តិចម្តងៗ ដើម្បីទទួលយក់វាបាន»

ប្រភព៖ Metro