អ្នកចាត់ការទូទៅក្លិប Tottenham Spurs លោក Antonio Conte ថា បើ Manchester United អត់មាន Cristiano Ronaldo គឺដឹងតែចប់ក្រោមថ្វីជើង ក្រុមលោកវិញហើយ។

Antonio Conte
Antonio Conte

ជាការពិតណាស់ Ronaldo ស៊ុតបីគ្រាប់ម្នាក់ឯងយប់មិញ យកឈ្នះ Spurs ក្នុងលទ្ធផល ៣-២ ជួយឲ្យ Man Utd ឡើងមកឈរលេខ ៤ វិញ ក្នុងតារាង PL។

បន្ទាប់ពី Spurs បានបរាជ័យហើយ​ ស្រាប់តែលោក Conte បាននិយាយថា Man Utd ថ្ងៃនេះគឺបានឈ្នះដោយសារ គុណបុណ្យរបស់ Ronaldo ប៉ុណ្ណោះ។

លោក​ Conte បាននិយាយថា៖ “បើ Man Utd គ្មាន Ronaldo គឺដឹងតែ ត្រូវចប់ដោយសារពួកយើងហើយ។ យប់នេះ គេបង្ហាញច្បាស់ណាស់ថា​​ គេជាកីឡាករបែបណា។ បើគ្មានគេមែនយប់នេះ អន់ណាស់ក៏យើងទប់បានស្មើដែរ”៕