លោក​ Antonio Conte អ្នកចាត់ការ​ Spurs បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​ Manchester City មាន​ឱកាស​ច្រើន​នឹង​ឈ្នះ​ពាន​ Premier League និង​ UEFA Champions League នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២នេះ​តែ​ម្ដង​។

Antonio Conte
Antonio Conte

លោក​ Conte បាន​និយាយ​ថា​៖” តាម​គំនិត​របស់​ខ្ញុំ​ ខ្ញុំ​យល់​ឃើញ​ថា​ក្លឹប​ Man City នឹង​មាន​ឱកាស​ច្រើន​ និង​ឈាន​មុខ​គេ​ក្នុង​ការ​​ឈ្នះ​ពាន​ Premier League និង​ UEFA Champions League នៅ​ក្នុង​រដូវកាល​នេះ​ ព្រោះ​ដូច​យើង​ឃើញ​ស្រាប់​អញ្ចឹង​ក្រុម​នេះ​ ជា​ក្រុម​ដែល​ខ្លាំង​បំផុត​ជាង​គេ​គ្រប់​កន្លែងទាំងអស់អត់​ចន្លោះ​ណា​មួយ​ទេ​ និយាយ​ទៅ​ខ្ញុំ​មិន​ឃើញ​ភាព​ខ្សោយ​របស់​ក្រុម​នេះ​ត្រង់​ចំណុច​ណា​មួយ​នោះ​ទេ​ “។

មិន​ត្រឹម​តែ​សរសើរ​ប៉ុណ្ណឹង​ទេ​ លោក​ Conte ក៏​បាន​សរសើរ​លោក​ Pep Guardiola អ្នកចាត់ការ​ Man City ចំៗ​ថា​ ជា​អ្នកចាត់​ការ​ឆ្នើម​ជាង​គេ​លើ​លោក​ ព្រោះ​ក្លឹប​ណាក៏ចង់​បាន​លោក​ ទទួល​ស្គាល់​សមត្ថភាព​លោក​ ហើយ​ការ​ដឹកនាំ​ក្រុម​របស់​លោក​ចេញ​មក​មាន​លក្ខណៈ​ល្អ​ខ្លាំង​មែន​ជា​ពិសេស​គឺ​គំនិត​ និង​ពេលវេលា​ដែល​ខំ​ដាក់​ចូល​ជួយ​ក្រុម​ឲ្យ​ល្អ​ប្រសើរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Man City នឹង​ប៉ះ​ជា​មួយ​ Spurs ក្នុង​ប្រកួត​ PL នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​៕