photo of Antonio Conte
Antonio Conte នៃក្រុម Chelsea

អ្នកចាត់ការ Chelsea លោក Antonio Conte សារភាពថាវាមិនងាយស្រួលឡើយសម្រាប់ក្រុមរបស់លោកក្នុងការបញ្ចប់រដូវកាល2017-18 Top 4 នៅ Premier League ក្រោយចាញ់ Manchester United ២-១ យប់ថ្ងៃអាទិត្យទី២៥ខែកុម្ភៈឆ្នាំ2018​។

ជំនួបនៅកីឡដ្ឋាន Old Trafford កាលពីយប់មិញ Chelsea បង្កើតឱកាស 1គ្រាប់មុននៅនាទី 32 ជាការទាត់របស់ Willian។ នាំមុខមិនបានប៉ុន្មានផង United តាមស្មើបានវិញនៅនាទី39 ស៊ុតបញ្ចូលទីដោយ Romelu Lukaku។ រួចបញ្ជូនបាល់ឱ្យ Jesse Lingard តែតគ្រាប់ជ័យជម្នះសម្រាបក្រុមលោក Jose Mourinho ដើម្បីឡើងទៅលេខ2ក្នុងតារាងវិញ មាន59ពិន្ទុ នៅពីលើ Liverpool 2ពិន្ទុ។

Conte និយាយថា៖ «វាមានហានិភ័យបែបនេះ។ យើងត្រូវរួចរាល់ដើម្បីផ្ដោតអារម្មណ៍និងយល់ថាគោលដៅនេះជាគោលដៅសំខាន់មួយសម្រាប់យើង។ នៅក្នុងលីគនេះ ការទទួលបានកៅអី Champions League មិនមែនជារឿងធម្មតាឡើយ» ៕

ប្រភពពី៖ bbc