photo of Antonio Conte
Antonio Conte Manager of Chelsea

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte អះអាង ពីសារៈសំខាន់នៃការយកឈ្នះ Tottenham ដោយបានប្រាប់កីឡាតរបស់ខ្លួនទាំងអស់ថា គោលដៅរបស់ Chelsea គឺមានកៅអីលេង Champions League រដូវកាលក្រោយ ។ ដូច្នេះសមាជិកក្រុមត្រូវតែព្យាយាមយកឈ្នះ Tottenham ឲ្យបាន ។

ពិតណាស់ ក្រុមរបស់លោក Conte នឹងបើកទ្វាស្វាគមន៍ក្រុម Tottenham នៃក្របខ័ណ្ឌ Premier League នៅទឹកដី Stamford Bridge នៅថ្ងៃអាទិត្យនេះ បើ Chelsea ឈ្នះមែននោះ នឹងធ្វើឲ្យក្រុមទាំងពីរខិតកាន់តែកៀកគ្នា ។

ប៉ុន្តែបើ Chelsea ចាញ់វិញ ពួកគេនឹងកាន់តែលំបាកដើម្បីបានកៅអីទៅលេងលីគកំពូលអឺរ៉ុបនៅរដូវកាលក្រោយ ខណៈការប្រកួតនៅសល់ 7លើកទៀតប៉ុណ្ណោះ ។ ដោយបច្ចុប្បន្ន Chelsea នៅពីក្រោយ Tottenham 5 ពិន្ទុក្នុងលីកកំពូលអង់គ្លេស ៕

ប្រភពពី៖ dailymail