ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីប​អាមេរិក​ខាង​ត្បូង Copa America ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​មិថុនា​នេះ គ្រោង​នឹង​រៀប​ចំ​នៅ​ប្រទេស​ប្រេស៊ីល ក្រោយ​សហ​ម្ចាស់​ផ្ទះ​អាហ្សង់ទីន និង​កូឡុំប៊ី បាន​ដក​ខ្លួន​ចេញ​ពី​ភាព​ជា​ម្ចាស់​ផ្ទះ ខណៈ​ស្ថានភាព​នៅ​កូវីដ-១៩​នៅ​ប្រទេស​ទាំង​ពីរ​កំពុង​តែ​ដុនដាប។

Alisson Backer
Alisson Backer

ទោះ​ជា​យ៉ាងណា​ក្ដី កីឡាករ​ប្រេស៊ីល​មួយ​ចំនួន​ដូច​ជា​ខ្សែ​បម្រើ​ក្លឹប Real Madrid កីឡាករ Casemiro ជា​ដើម បង្ហាញ​ភាព​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​គ្រូ​បង្គោល​ប្រេស៊ីល លោក Tite។

លោក​ Tite បាន​ឲ្យ​ដឹង​ថា ក្រុម​កីឡាករ​ប្រេស៊ីល​បាន​ចូល​ជួប​ជាមួយ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រេស៊ីល​លោក Rogério Caboclo កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ លោក​បាន​លើកឡើង​ថា៖ ” ពួក​កីឡាករ​មាន​គំនិត​របស់​គេ​ផ្ទាល់​ខ្លួន ហើយ​ពួក​គេ​បាន​បញ្ចេញ​ប្រាប់​ប្រធាន​សហព័ន្ធ​ ហើយ​ពួក​គេ​នឹង​បញ្ចេញ​ជា​សាធារណៈ​នៅ​ពេល​វេលា​ណា​មួយ​សម​ស្រប។ សូម្បី​តែ​ប្រធាន​ក្រុម Casemiro មិន​មាន​វត្តមាន​នៅ​សន្និសីទ​កាសែត​ ក៏​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​មួយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ ” ។

យ៉ាងណាមិញ លោក Tite បាន​សុំ​ចិត្ត​កីឡាករ​ឲ្យ​លេង​ប្រកួត​ជម្រុះ​ World Cup ២ប្រកួត​ទៀត​ទេ​គឺ លេង​ប៉ះ​នឹង​អេក្វាឌ័រ និង​ប៉ារ៉ាហ្គាយ។ ក្រោយ​ពី ២ប្រកួត​នេះ​ហើយ គ្រូ​បង្វឹក​ប្រេស៊ីល​បាន​ឲ្យ​ដឹង​ថា ក្រុម​កីឡាករ​ចង់​សម្រេច​ចិត្ត​បែប​ណា​ក៏​បាន​៕