Costa ថា ប្រទេសអាហ្សង់ទីនគួរតែអរគុណចំពោះខ្សែប្រយុទ្ធ Messi

ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Diego Costa បានអះអាងថា ការទទួលជ័យជម្នះរបស់អេស្ប៉ាញលើក្រុមអាហ្សង់ទីន 6-1 កាលពីយប់មិញនេះ ។ បង្ហាញថាតើខ្សែប្រយុទ្ធ Lionel Messi មានតំលៃខ្ពស់យ៉ាងណាចំពោះប្រទេសរបស់គាត់ ។
ខណៈពេលដែលខ្សែប្រយុទ្ធរ Lionel Messi ថ្មីៗនេះត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងខ្លាំង ចំពោះការហ្វឹកហាត់របស់គាត់ជាមួយនឹងក្រុមជម្រើសជាតិមិនសូវល្អសោះ ដោយ Costa ថាកាលប្រកួតយប់មិញនេះ ពួកគេបានឃើញហើយថា ពេលអាហ្សង់ទីនលេងដោយគ្មាន Messi ពួកគេពិបាកយ៉ាងណា ដូច្នេះ Messi ពិតជាមានតម្លៃថ្លៃណាស់ចំពោះជម្រើសជាតិរបស់គាត់ ។

ពិតណាស់កាប្រកួតនោះ អេស្ប៉ាញមានឱកាសនាំមុខមុនដោយ Diego Costa នាទី12 មុនពេលដែល Isco ធ្វើបាន Hat Trick នៅនាទី27, 52 និង74 ខណៈ Alcántara និង Iago Aspas សម្រេចទីបានម្នាក់ 1គ្រាប់ដែរនៅនាទី55 និង72 ដោយយកឈ្នះជម្រើសជាតិអាហ្សង់ទីនយ៉ាងងាយស្រួល ខណៈពេលដែរ Messi មានបញ្ហារបួសមិនអាចចូលលេងបាន ៕
ប្រភពពី៖ Goal