ក្នុងបទសម្ភាសមួយដោយខ្សែប្រយុទ្ធ Diego Costa បានព្រមានកីឡាករ Antoine Griezmann ថា មិនបាច់ត្រឡប់មកវិញទេ ប្រសិនបើគាត់ទៅចូលរួមជាមួយក្រុម Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ។

photo of Diego Costa នឹង Antoine Griezmann
Diego Costa នឹង Antoine Griezmann

ពិតណាស់ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Greizmann មានបំណងចង់ចាកចេញពី Atletico Madrid ក្រោយបញ្ចប់រដូវកាលនេះ ដើម្បីផ្ទេរទៅកាន់ Barcelona។ យ៉ាងណាក្តី ថ្មីៗនេះក៏មាននូវពាក្យចចាមអារ៉ាមមួយទៀត ដែលបានលើកឡើងថា កីឡាករសញ្ជាតិបារាំងរូបនេះ នឹងត្រៀមចុះកុងត្រាជាមួយនឹង Barcelona ផងដែរ។

មិតរួមក្រុមរបស់គេ Diego Costa ថា «Greizmann គួរតែដឹងហើយថា អ្វីដែលគាត់គួរធ្វើ។ គាត់ដឹងហើយថា គាត់គឺជាកីឡាករដ៏សំខាន់ ហើយពួកយើងចង់ឲ្យគាត់បន្តលេងនៅទីនេះ។ Greizmann គួរតែសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ប្រសិនបើគាត់សម្រេចចិត្តថា ចាកចេញហើយ នៅថៃ្ងក្រោយ Greizmann មិនគួរវិលត្រឡប់មកវិញឡើយព្រោះពួកយើងលែងគោរពស្រឡាញ់រូបគេទៀតហើយ» ៕

ប្រភពពី៖ Goal