Thibaut Courtois អាចក្លាយជាអ្នកចាំទីដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងពិភពបាល់ទាត់ បើសិនជាគាត់ចុះកុងត្រាថ្មីជាមួយ Chelsea ។ អ្នកចាំទីសញ្ចាតិបែលហ្ស៊ិករូបនេះ បានសារភាពថា គាត់នឹងកិច្ចសន្យាថ្មីជាមួយក្រុមរបស់គាត់ ។

photo of Thibaut Courtois
Thibaut Courtois OF Chelsea

យោងតាមសាព័ត៌មាន Telegraph Sport បានអោយដឹងថាការផ្តល់ជូនរបស់ Chelsea គឺលើសពីប្រាក់ឈ្នួលរបស់ David de Gea នៅ Manchester United ហើយខណៈដែល Courtois ចង់វិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ហើយគាត់កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចសន្យាថ្មីជាមួយក្លឹបរហូតដល់ឆ្នាំ 2023 ។

Thibaut Courtois បាននិយាយថា ” ប្រសិនបើ Hazard ចុះហត្ថលេខា ខ្ញុំនឹងចុះហត្ថលេខាដូចគាត់ដែរ ហើយខ្ញុំក៏និយាយដូចគ្នាដែរ ។ ខ្ញុំគិតថាយើងសប្បាយចិត្តណាស់នៅ Chelsea យើងទាំងពីរគឺជាកីឡាករល្អ ។ យើងបានក្លាយជាម្ចាស់ជើងឯកពីរដងក្នុងរយៈពេល 4 រដូវកាលជាមួយ Chelsea” ។

photo of Eden Hazard
Eden Hazard of Chelsea

ប្រភពពី៖ telegraph