Courtois ថាខ្លួនពិតជាចង់លេងជាមួយជម្រើសជាតិ អង់គ្លេស ណាស់
26 Jun 2018 - 11:38:49 SHARE
អ្នកចាំទី Thibaut Courtois របស់ជម្រើសជាតិ បែលហ្ស៊ិក បានអះអាងថា ខ្លួនពិតជាមានមោទនភាពណាស់ ដែលប្រទេសបែលហ្ស៊ិកនិងអង់គ្លេសជួបគ្នាដើម្បីកំណត់ថាតើនរណាជាអ្នកខ្លាំងនៅក្រុម G ខណៈដែលការប្រកួតនេះនឹងប្រកួតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៃពហុកីឡដ្ឋាន Kaliningrad ប្រទេសរុស្ស៊ី។

ក្រុមទាំងពីរបែលហ្ស៊ិកនិងអង់គ្លេស បានឆ្លងផុតវគ្គជម្រុះឡើងទៅ វគ្គ16ក្រុមយ៉ាងល្អ ដោយក្រុមទាំងពី ប្រកួតបាន2 ប្រកួតឈ្នះទាំងពីរប្រកួត។ ខណៈដែលអ្នកចាំទី Thibaut Courtois បានលើកឡើងថា ខ្លួនចង់ដឹងថា តើក្រុមមួយណាជាអ្នកខ្លាំងនៅក្នុងពូល G ចង់ដឹងថាតើក្រុមមួយណាលេងបានល្អជាង។
Thibaut Courtois បាននិយាយថា៖ «ខ្ញុំមិនគិតថាវាសំខាន់ទេចំណាត់ថ្នាក់លេខ 2 ឬ 1 ប៉ុន្តែប្រសិនបើពួកយើងឈ្នះក្នុងការប្រកួតនោះគឺល្អបំផុត ព្រោះ អង់គ្លេស ប៉ុន្មានប្រកួតចុងក្រោយនេះមិនដែលចាញ់សោះ» ៕
ប្រភពពី៖ Goal
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព