អ្នកចាំទីក្លិប Real Madrid កីឡាករ Thibaut Courtois បានបោះពាក្យទៅកាន់ Paris Saint Germain ថា បច្ចុប្បន្នបាល់ទាត់ គឺ លេងជាក្រុមមិនមែនលេងជាលក្ខណៈបុគ្គលឡើយ។ 

Thibaut Courtois
Thibaut Courtois

ជាការពិតណាស់ Courtois បានលើកឡើងយ៉ាងជឿជាក់បែបនេះ បន្ទាប់ពី រូបគេព្រមទាំំង Real Madrid នឹងត្រូវប្រឈមមុខជាមួយ PSG ដែលសម្បូរទៅដោយកីឡាករឆ្នើមៗដូចជា Kylian Mbappe និង Lionel Messi ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ក្របខណ្ឌ Champions League ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខ។ 

Courtois បាននិយាយថា៖ “PSG មានកីឡាករល្អៗដូចជា Messi, Mbappe, Neymar។ ពួកគេមានកីឡាករដែលមានទេពកោសល្យគ្រប់តំបន់ ប៉ុន្តែ បាល់ទាត់នាពេលបច្ចុប្បន្ននេះ គឺ និយាយអំពីក្រុមជាងបុគ្គល ព្រោះប្រសិនបើអ្នកមានការភ័យខ្លាច វាអាចមានផលវិបាក។ វាជាការពិតដែលកីឡាករដែលមានទេពកោសល្យអាចរកគ្រាប់បាល់បាន ប៉ុន្តែ ពួកគេនឹងមានការបារម្ភតាមរយៈការសហការគ្នាជាក្រុម”៕