Photo of Coutinho
Coutinho The 30th Brazilian to play for Barcelona

កីឡាករ Philippe Coutinho បាន​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​បាសេឡូណា ជា​ទីក្រុង​ដែល​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​​​បាន​ស្គាល់​ច្បាស់​ ជា​ទឹកដី​ចាស់​ដែល​រូប​គេ​ធ្លាប់​លេង​ឲ្យ​ក្រុម Espanyol ហើយ​ការ​ទៅ​ប្រកប​អាជីព​​នៅ​ទឹកដី Camp Nou បាន​ធ្វើ​ឲ្យ​អតីត​ខ្សែប្រយុទ្ធ​ហង្សក្រហម​ក្លាយ​ជា​កីឡាករ​ប្រេស៊ីល​ទី ៣០ ហើយ​នៅ​ក្លឹប Barcelona ។

គិត​មក​ទល់​ពេល​នេះ ក្លឹប​ដែល​មាន​ប្រវត្តិ​ជិត​១២០​ឆ្នាំ មាន​កីឡាករ​ប្រេស៊ីល​ទៅ​លេង​​ជិត ៣០ ​នាក់​ហើយ Da Silva គឺ​ជា​កីឡាករ​ប្រេស៊ីល​ដំបូង​គេ​ដែល​ទៅ​លេង​ឲ្យ Barcelona ក្នុង​ឆ្នាំ​ ១៩៤៨ ប៉ុន្តែ​លេង​បាន​តែ​៣​ប្រកួត​ប៉ុណ្ណោះ ខណៈ​ដែល​ Dani Alves គឺ​ជា​កីឡាករ​ប្រេស៊ីល​ដែល​បាន​ចូល​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​សឹង​គ្រប់ប្រកួត ហើយ​ក៏​ជា​អ្នក​ដែល​បាន​បង្ក​ព្យុះភ្លៀង​ជាមួយ Neymar ដែរ ។

ប៉ុន្តែ​បើ​និយាយ​ពី​សករាជ​​ដ៏​លេចធ្លោ​បំផុត ដែល​កីឡាករ​ប្រេស៊ីល​លេង​នៅ Barcelona គឺ​អំឡុង​ទសវត្ស​៩០ ។ នៅ​ពេល​នោះ​មាន​ដូចជា កីឡាករ Sonny Anderson, Romario, Ronaldo និង Rivaldo ហើយ​ក្រោយ​មក​បន្តិច​មាន Ronaldinho ។

ប្រភពពី៖ marca