photo of Philippe Coutinho
Philippe Coutinho of Barcelona

កីឡាករ Philippe Coutinho ត្រូវបានគេបង្ហាញជាកីឡាកររបស់ក្លឹប Barcelona ជាលើកដំបូង ។ ក្លឹបយក្សនៃប្រទេស Catalan នេះបានយល់ព្រមលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃរហូតដល់ 142 លានផោនជាមួយនឹងក្លឹប Liverpool ដើម្បីនាំយកកីឡាករសញ្ចាតិប្រេស៊ីលមកកាន់ទឹកដី Camp Nou បន្ទាប់ពីការដេញថ្លៃជាច្រើនបានបរាជ័យក្នុងខែសីហាកន្លងមក ។

កីឡាករវ័យ 25 ឆ្នាំរូបនេះបានផ្ញើសារមួយទៅកាន់អ្នកគាំទ្រក្លឹបថ្មីរបស់គាត់ មុនពេលបំពេញការងារនៅថ្ងៃចន្ទ ។ គាត់បានសរសេរថា “ខ្ញុំសូមអរគុណដល់អ្នកគាំទ្រក្លឹប Barcelona ខ្ញុំបានមកដល់ទីនេះហើយ ហើយរំភើបណាស់បានលេងជាមួយ Lionel Messi និង​ Luis Suarez ។ វាគឺជាក្តីសុបិន្តរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា នឹងបានឃើញអ្នកទាំងអស់គ្នានៅថៃ្ងសែ្អកនេះនៅលើទីលានរបស់ Barcelona” ។

ប្រភពពី៖ goal