កីឡាករ Philippe Coutinho ត្រូវបានគេដាក់បង្ហាញជាកីឡាករក្លឹប Barcelona កាលពីថ្ងៃចន្ទ ប៉ុន្តែការចុះហត្ថលេខាលើតម្លៃ 142 លានអឺរ៉ូមិនទាន់ត្រូវបានគេផ្តល់ឱ្យនូវលេខអាវសម្រាប់ក្រុមថ្មីរបស់គាត់ឡើយ ។

photo of Philippe Coutinho
Philippe Coutinho of Barcelona

កីឡាករសញ្ចាតិប្រេស៊ីលរូបនេះ បានឈរនៅលើទីលាន Camp Nou នៅមុខអ្នកគាំទ្រក្លឹប Barcelona រាប់ពាន់នាក់ បន្ទាប់ពីបញ្ចប់ការផ្លាស់ប្តូរពី Liverpool ហើយក្លាយជាកីឡាករដែលមានតំលៃថ្លៃបំផុតទី 2 បន្ទាប់ពីមិត្តរួមជាតិ របស់គាត់កីឡាករ Neymar ។

ប៉ុន្តែមិនមានលេខនៅលើអាវដែលគាត់បានប្រារព្ធក្នុងការបង្ហាញរបស់គាត់នៅក្លឹបថ្មី ហើយខ្សែបម្រើប្រយុទ្ទរូបនេះអាចនឹងត្រូវផ្តល់លេខផ្សេងៗគ្នា អាស្រ័យទៅលើកីឡាកររូបណាដែលចាកចេញពីក្លឹប Barcelona នៅពីខែមករានេះ ។

នៅទីបញ្ចប់គេបានផ្តល់ឱ្យគាត់នូវអាវលេខ 14 ដែល​ធ្លាប់​ពាក់​ដោយ​អតីត​វរបុរស​ Barca លោក Johan Cruyff សញ្ជាតិ​ហូឡង់ និង​បច្ចុប្បន្ន​ពាកដោយ​ខ្សែ​ការពារ Javier Mascherano ដែរគាត់គ្រោងនិងចាកចេញនាខែមករានេះ ក្រោយពី​​​​បាត់​កន្លែង​លេង​ជម្រើស​11​នាក់​ ដោយ​នៅ​ពី​ក្រោម​សិស្ស​ប្អូន Samuel Umtiti ។

photo of Johan Cruyff
Johan Cruyff Former Player Barcelona