ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសថា ខ្សែប្រយុទ្ធ Philippe Coutinho នឹងត្រូវអវត្តមានជាមួយក្លឹប 2ឬ3 ប្រកួតដោយសារលោកមានរបួសសាច់ដំុ។

Coutinho នឹងត្រូវអវត្តមានជាមួយក្រុមរយៈពេលពីរឬបីសប្តាហ៍
Coutinho នឹងត្រូវអវត្តមានជាមួយក្រុមរយៈពេលពីរឬបីសប្តាហ៍

កីឡាករប្រេស៊ីលរូបនេះបានរងរបួសសាច់ដុំភ្លៅ ក្នុងប្រកួត Barcelona លេងបាន ត្រឹមស្មើក្រុមម្ចាស់ផ្ទះអ៊ីតាលី Inter Milan 1-1 កាលពីរាត្រីថ្ងៃពុធ ទី7 ខែវិច្ឆិកា ឆ្នាំ2018 ក្នុងវគ្គសន្សំពិន្ទុនៃ UEFA Champions League។ ហើយការរងរបួសនេះក្លឹបប្រកាសថា គាត់អវត្តជាមួយក្លឹបពីប្រកួតប៉ះជាមួយ Real Betis នៅចុងសប្តាហ៍នេះនៅទឹកខ្លួនឯង​ នឹងជាមួយ Atletico Madrid ។

របួសរបស់គាត់នឹងធ្វើឱ្យគ្រូបង្វឹកលោក Ernesto Valverde ពិបាកនឹងដាក់កីឡាករជំនួស ខណៈ Lionel Messi មិនដឹកមួយរុភាគរយនៅឡើយរឿងចូលលេងវិញ។ គឺមានតែ Ousmane Dembele នឹង Malcom សាក់សមនឹងជំនួសដំណែងអ្នកទាំងពីរនេះ៕

ប្រភព៖ Marca