អ្នកមានបុណ្យ Barcelona បានចំណាយលុយទាំងធំៗ សម្រាប់ទិញខ្សែប្រុទញអ Philippe Coutinho ពីក្រុមហង្សក្រហម Liverpool កាលពីខែមករា។ ប៉ុន្តែខ្សែប្រយុទ្ធសញ្ចាតិប្រេសីុលរូបនេះនៅតែអាចរកលុយឱ្យក្លឹបចាស់គេបានដដែល។

Philippe Coutinho
Philippe Coutinho

កាលនោះ Barcelona បានចំណាយលុយ 106លានផោនសម្រាប់ទិញខ្សែប្រយុទ្ធរូបនេះពី Liverpool ហើយនឹង 36លានផោនទៀតសម្រាប់លក្ខណផ្ទាល់ខ្លួនរបស់កីឡាករ សរុប 142លានផោន។ Liverpool មានលក្ខណមួយទៀតជាមួយ Barcelona គឺក្លឹបនេះនឹងត្រូវបង់ប្រាកចំនួន 17លានផោន ទៅឱ្យ Liverpool ប្រសិនបើគាត់បានបង្ហាញខ្លួនបាន 100ប្រកួតជាមួយក្លឹបថ្មីរបស់គាត់។

ប៉ុន្តែ 100ប្រកួតនោះគឺត្រូវចែកជា 4 គឺ 25ប្រកួត យក 17លានផោនចែកជាបួន បង់ប្រាក់មួយសារ ខណៈកាលពីប៉ុន្មានថ្ងៃមុន ពួកគេបានទទួលប្រាក 4.4លានផោន​រួចមកហើយក្រោយពីគាត់បង្ហាញខ្លួន បាន 25ប្រកួត៕

ប្រភពពី៖ Mirror