Diario Sport អះអាងថា ខ្សែបម្រើ Philippe Coutinho របស់ Barcelona មិនមានចេតនាចាកចេញពីក្លឹបក្នុងខែមករាទេ។

Philippe Coutinho
Philippe Coutinho

កន្លងមកមានសេចក្តីរាយការណ៍ថាភាគីខាងក្លឹប Barcelona ចង់លក់ ឬយ៉ាងហោចណាស់ក៏បញ្ជូនកីឡាករប្រេស៊ីលឱ្យក្លឹបផ្សេងខ្ចីជើង ប៉ុន្តែមិនអាចស្វែងរកក្លឹបសមរម្យសម្រាប់ខ្សែបម្រើវ័យ 29ឆ្នាំរូបនេះចូលរួមបានទេ។

អតីតអ្នកចាត់ការក្រុម Barcelona លោក Ronald Koeman បានផ្តល់ឱកាសឱ្យ Coutinho បង្ហាញខ្លួនប៉ុន្តែ Coutinho បានបរាជ័យក្នុងការជាប់ជម្រើស១១នាក់ដំបូង។

Xavi Hernandez ដែលបានតែងតាំងឲ្យចូលដឹកនាំក្រុមកាលពីសប្តាហ៍មុន ត្រូវបានគេរាយការណ៍ថាសុខចិត្តពិភាក្សាជាមួយកីឡាករប្រេស៊ីលដោយផ្ទាល់ មុនពេលធ្វើការសម្រេចចិត្តលើអនាគតរបស់គេជាមួយក្លឹប។

សម្រាប់កីឡាករ Coutinho ផ្ទាល់បានបដិសេធមិនចាកចេញ ដោយប្តេជ្ញាចិត្តរងចាំបញ្ចប់រដូវកាលនេះទើបព្រមចាក់ចេញពីក្លឹបនៅអេស្ប៉ាញនេះ៕