photo of Philippe Coutinho
Philippe Coutinho of Barcelona

Philippe Coutinho បានក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតលំដាប់ទី 2 នៅក្នុងពិភពបាល់ទាត់នៅខែមករា នៅពេលដែលគាត់បានផ្ទេរទឹកប្រាក់ 142 លានផោនពី ហង្សក្រហម Liverpool ទៅក្លឹបអ្នកមានបុណ្យ Barcelona ។

ការពិតណាស់ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ បានសារភាពថាឱកាសដើម្បីឈ្នះពានរង្វាន់ វាគឺជាកត្តាដ៏សំខាន់មួយក្នុងការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្ទេរទៅកាន់ប្រទេសអេស្ប៉ាញ។

Coutinho បាននិយាថា «អ្នករាល់គ្នាដឹងហើយ ថាខ្ញុំចង់មក Barcelona ដោយសាអ្វី ? ខ្ញុំពិតជាចង់ឈ្នះពានរង្វាន់ធំៗ ណាស់ វាជាហេតុផលមួយដែលធ្វើឱ្យខ្ញុំចុះហត្ថលេខាលើក្លឹបនេះ។ ខ្ញុំចង់ឈ្នះអោយច្រើនតាមតែខ្ញុំអាចធ្វើបាន»៕

ប្រភពពី៖ soccerladuma