photo of Philippe Coutinho
ខ្សែ​បម្រើ​ប្រយុទ្ធ​ Philippe Coutinho

ខ្សែ​បម្រើ​ប្រយុទ្ធ​ Philippe Coutinho ​ត្រូវ​បាន​ក្លឹប Bayern Munich ​ខ្ចី​ជើង​១​រដូវ​កាល​ហើយ ​ជាមួយ​លក្ខខណ្ឌ​ទិញ​ដាច់​តែ​ម្ដង​ថែម​ទៀត​។ នេះ​បើ​តាម​ក្លឹប​ប្រកាស។

កីឡាករ​ប្រេស៊ីល​ខាង​លើ​មិន​បាន​ចូល​ជួយ​ក្រុម​ឡើយ​ក្នុង​ការ​ប្រកួត​ដែល Barcelona ​ចាញ់​ក្រុម​Bilbao ​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ។ ការ​មិន​បាន​ចូល​លេង​នេះ គឺ​មក​ពី​រូបគេ​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ផ្លាស់​ទៅ​លេង​នៅ​អាល្លឺម៉ង់​វិញ​ហើយ​ជាមួយ​ក្រុម​យក្ស Bayern Munich ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង។

មុន​ផ្លាស់​ទៅ​លេង​នៅ Bayern ​នេះ ​កីឡាករ​វ័យ​២៧​ឆ្នាំ​ខាង​លើ​បាន​បដិសេធ​មិន​ព្រម​ស្ថិត​ក្នុង​បញ្ជី​ដែល​ក្រុម Barcelona ​ដាក់​ស្នើ​ទៅ​ក្លឹប PSG ​ដើម្បី​ទិញ​យក Neymar ​នោះ​ទេ។ រូបគេ​មិន​ចង់​ទៅ​លេង​នៅ​លីគ​បារាំង​ឡើយ ហើយ​បើ​លីគ​អង់គ្លេស​វិញ​ក៏​មិន​មាន​ចិត្ត​ដែរ។ ដូច្នេះ​ទើប​ជម្រើស​ល្អ​បំផុត​គឺ Bayern Munich ៕