photo of កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

កីឡាករសញ្ជាតិ​ប្រេស៊ីល​ Philippe Coutinho ​ហាក់​ទទួល​បាន​ភាព​រីករាយ​ខ្លាំង​នៅ​ប្រកួត​សប្តាហ៍​ដំបូង​របស់​ខ្លួន​ជាមួយ​ក្លឹប​ថ្មី Bayern Munich។ ត្បិត​នាម​ជា​កីឡាករ​ខ្ចី​ជើង​ចេញ​ពី​ក្លឹប FC Barcelona ​ប៉ុន្តែ​រូបគេកំពុងតែ​ពេញ​ចិត្ត​ក្លឹប​អាល្លឺម៉ង់​ជាង​នៅ​ទី​ណាៗ​ទាំង​អស់។

ថ្លែង​ជាមួយ​សារព័ត៌មាន Sky អតីត​កីឡាករ​ធ្លាប់​លេង​ឲ្យ​ហង្ស​ក្រហម​និង​អ្នក​មាន​បុណ្យ​និយាយ​ថា៖ “ប៉ុន្មាន​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ជួប​មិត្ត​រួម​ក្រុម​និង​អ្នកចាត់ការ គឺ​ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង​រៀងរាល់​ថ្ងៃ ពោល​គឺ​ពិត​ជា​រីករាយ​មែនទែន”។

លោក​បន្ត​ថា៖ “Bayern Munich គឺ​មាន​ភាព​ជា​គ្រួសារ​តែ​មួយ ជាង​នៅ​ក្លឹប​ចាស់​របស់​ខ្ញុំ ដោយ​ខ្ញុំ​ដឹង​ពី​បរិយាកាស​ល្អ​នៅ Liverpool តែ​នៅ​ទី​នេះ​គឺ​កាន់​តែ​កក់ក្តៅ​មួយ​កម្រិត​ថែម​ទៀត”៕