កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់កីឡាករ Cristiano Ronaldo បានក្លាយជាបុគ្គលទី១លើលោក ដែលមានចំនួនអ្នក​ Followers ច្រើនជាងគេលើបណ្ដាញសង្គម Instagram ពោលគិតមកទល់ពេលនេះ ចំនួនអ្នក Follow គាត់បានកើនឡើងដល់លើស ២០០លាននាក់ហើយ។

Cristiano Ronaldo
Cristiano Ronaldo

តាម​តួលេខ​ចុងក្រោយ​​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​មាន​អ្នក​តាមដាន​ដល់​ទៅ​២០០​​លាន​​លើ Instagram។ ចំនួន​អ្នក​តាមដាន​ដ៏​ច្រើន​នេះ​បាន​ធ្វើ​ឲ្យ Ronaldo ឈរ​លើ​​កីឡាករ​និង​តារា​ល្បី​ៗ​លើ​ពិភពលោក​ទាំង​អស់​រួម​មាន Ariana Grande, Dwayne Johnson, Selena Gómez ,Beyoncé, Leo Messi និងNeymar។

ជាមួយគ្នានេះដែរ បុគ្គលល្បីៗមួយចំនួនទៀតដែលឈរនៅលេខរៀងបន្តបន្ទាប់រួមមាន តារាចម្រៀងស្រី Ariana Grande ឈរនៅចំណាត់ថ្នាក់លេខ៣ មានអ្នក Follow ចំនួន១៧៣លាននាក់ ខណៈតារាងសម្ដែងក៏ដូចជាកំពូលអ្នកកីឡកាស Dwayne Johnson ហៅ “The Rock” ឈរចំណាត់ថ្នាក់លេខ៤ មានអ្នក Follow ១៧០,១លាននាក់។

Ariana Grande 
Ariana Grande
The Rock
The Rock

គួរឲ្យដឹងដែរថា បើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Buzz Bingo ម្ចាស់ពាន Ballon d’or ៥សម័យ Ronaldo រកបានប្រមាណ ៤៧,៨លានដុល្លារក្នុង១ឆ្នាំ ពីបណ្ដញសង្គម Instagram នេះ ខណៈទស្សនាវដ្ដី Forbes បញ្ជាក់ថា រាល់ការបង្ហោះ១ដង គេរកបានខ្ទង់១លានដុល្លារ។

របាយការណ៍របស់ Forbes បានបន្ថែមទៀតថា Messi ឈរចំណាត់ថ្នាក់ទី២ ក្នុងនាមជាអត្តពលិករកចំណូលបានច្រើនជាងគេពី Instagram ពោលគេរកបាន២៣,៣លានដុល្លារក្នុង១ឆ្នាំ៕