photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

កីឡាករ Cristiano Ronaldo និយាយថាគាត់ចង់ស្នាក់នៅក្លឹប Real Madrid ព្រោះគាត់ស្រឡាញ់ក្លឹបនិងទីក្រុងនេះណាស់ ។ អនាគតរបស់គាត់ គឺជាប្រភពនៃការរំពឹងទុកជាទូទៅជាមួយនឹងរបាយការណ៍ដែលលើកឡើងថាគាត់ចង់ចាកចេញពី Santiago Bernabeu លើជម្លោះកិច្ចសន្យាមួយក៏ដោយ។

កីឡាករវ័យ 32 ឆ្នាំរូបនេះត្រូវបានគេភ្ជាប់ទំនាក់ទំនងជាប្រចាំជាមួយនឹងការចាកចេញពីអេស្ប៉ាញជាមួយនឹងអតីតក្លឹប Manchester United ដែលជាកន្លែងដែលទំនងជាគោលដៅរបស់គាត់ ។ទោះបីជាយ៉ាងណាក៏ដោយក៏ Ronaldo ទទូចថា គាត់សប្បាយរីករាយនៅក្នុងទីក្រុង Madrid ដោយប្រកាសពី “ស្នេហា” របស់គាត់ចំពោះក្លឹប និងបញ្ជាក់ពីគោលបំណងរបស់គាត់ក្នុងការស្នាក់នៅ។

 លោកបានប្រាប់កម្មវិធីកីឡាបាល់ទាត់ចិន Dongqiudi ថាជាការពិត “ខ្ញុំចង់ស្នាក់នៅទីនេះ ព្រោះខ្ញុំស្រឡាញ់ក្លឹបនេះ “។ “ខ្ញុំចូលចិត្តរស់នៅទីនេះ ខ្ញុំរស់នៅទីនេះតាំងពីឆ្នាំ 2009 ហើយ ខ្ញុំស្រលាញ់អាកាសធាតុនិងប្រជាជននៅទីនេឹះ ។ ណាមួយវានៅជិតប្រទេសរបស់ខ្ញុំផង ហើយខ្ញុំអាចទៅដល់ទីនោះដោយរថយន្តបាន ។ អេស្ប៉ាញគឺជាប្រទេសដ៏អស្ចារ្យ ខ្ញុំស្រឡាញ់វា”៕

ប្រភពពី៖ skysports